ព័ត៌មានជាតិ

រដ្ឋសភា អនុម័តវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ ដោយសំឡេងគាំទ្រ ១០៥សំឡេង

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានសម្រេចអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨មាត្រា ចំនួន១០៥សំឡេង នៃសមាជិករដ្ឋសភាចំនួន១០៥រូប ក្នុងចំណោម១០៦រូបដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មទាំង៨មាត្រានោះ គឺមានមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ៕

To Top