ព័ត៌មានជាតិ

ឃាត់ខ្លួនមន្រ្តីនគរបាល ម្នាក់ ពាក់ព័ន្ធនឹងការបាញ់ បោះសេរី នៅភ្នំពេញ

ភ្នំពេញ : កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ បានឃាត់ខ្លួន មន្រ្តីនគរបាលមួយរូប បន្ទាប់គាត់ ស្រវឹងស្រា និង បានបាញ់ ចំនួន៣ គ្រាប់ នៅចំណុចទីតាំងហាង Kiss Coffee ស្ថិតនៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ក៏ប៉ុន្តែ ពុំបានបណ្ដាលអោយស្លាប់ ឬ របួសនរណាម្នាក់នោះឡើយ ។

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខF១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មាន មុខរបរ ជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកង២ ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា មុនពេលកើតហេតុក្នុងហាង KSS Coffee មានការជួបជុំផឹកស៊ីមានមនុស្សច្រើននាក់ ។

ក្រោយមក ជនសង្ស័យ បានដើរចេញពីហាង កន្លែងអង្គុយផឹក ហើយក៏បានដកកាំភ្លើងបាញ់ ឡើងលើ ចំននួ៣គ្រាប់ បណ្តាលឱ្យផ្អើលដល់ប្រជាពលរដ្ឋ ហើយ ប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌនិងប៉ុស្តិ៍ ចុះអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុនោះ។

បន្ទាប់ពីសាកសួរ ជនសង្ស័យ និង ដោយមានតម្រុយ នៃ បទល្មើស សមត្ថកិច្ចនគរបាលក៍បាន ធ្វើការឃាត់ខ្លួន ជនសង្ស័យ និង ដកហូតវត្ថុតាងជាក់ស្ដែង រួមមាន ៖ អាវុធខ្លីមួយដើមម៉ាកប្រាក់ហា បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់ និងសំបកគ្រាប់ចំនួន២គ្រាប់ ។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងតែស្ថិតក្នុងការដាកសួរ នៅឯ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅឡើយ៕

ដោយ: លីហ្សា

To Top