ព័ត៌មានជាតិ

ប្រជាពលរដ្ឋ និងក្រុមការងារស្រុកវាលវែង មិនស្វាគមន៍ ចំពោះសំណើ តែងតាំង លោក អ៊ុង រដ្ឋា ជាអភិបាលស្រុកថ្មី

ភ្នំពេញ៖ ប្រជាពលរដ្ឋនិងមន្រ្តីក្រុមការងារចុះជួយ ស្រុកវាលវែង មួយចំនួនធំ បានសម្ដែងការមិនពេញចិត្ត និងប្រកាសមិនស្វាគមន៍ ចំពោះសំណើ តែងតាំង លោក អ៊ុង រដ្ឋា ជាអភិបាលស្រុកវាលវែង ជំនួសលោក សូ សាហុង ដែលនឹងត្រូវចូលនិវត្តន៍។

ការសម្ដែងភាពមិនពេញចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងក្រុមការងារចុះជួយ ស្រុកវាលវែង បែបនេះ ដោយកន្លងមក បុគ្គល អ៊ុង រដ្ឋា ដែលបច្ចុប្បន្នមានតួនាទី ជាអភិបាលរងស្រុកវាលវែង បានបង្កើតបញ្ហាយ៉ាងច្រើន ដូចជាករណី ទំនាស់ដីធ្លី និងកាងបទល្មើស មួយចំនួនបន្ថែមទៀត។

ជុំវិញករណីនេះប្រជាពលរដ្ឋ បានសំណូមពរឱ្យ ថ្នាក់ដឹកនាំ ពិនិត្យពិចារណា ចំពោះបេក្ខភាព អភិបាលស្រុកវាលវែងថ្មី ដែលជាអ្នកត្រូវបម្រើប្រជាពលរដ្ឋពិត មិនបង្ករបញ្ហា ក្នុងមូលដ្ឋាន ដែលនាំឱ្យប៉ះពាល់ដល់ការខិតខំរបស់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងមូល ។

យោងតាមលិខិតរបស់ ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង លេខ០៤៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដាក់ជូនអភិបាលខេត្តពោធិ៍សាត់ ដោយបានស្នើសុំតែតែង លោក មើុង លីដា ជាអភិបាលរងខេត្តពោធិ៍សាត់ ​និងលោក អ៊ុង រដ្ឋា អភិរងស្រុកវាលវែង ជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង នៃរដ្ឋបាលខេត្តពោធិ៍សាត់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top