ភ្នំពេញ៖ លោក Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា និងគណៈប្រតិភូ បានអញ្ជើញមកដល់ ខេត្តសៀមរាបហើយ។

ក្នុងទស្សនកិច្ចរយៈពេលខ្លី ក្នុងខេត្តសៀមរាប លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានអញ្ជើញទៅទស្សនា ប្រាសាទតាព្រហ្ម ពិសេសចូលទស្សនាសាលរបាំ ទើបនឹងជួសជុលរួច ដែលគម្រោងនេះជាកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងអាជ្ញាធរជាតិអប្សរា។

ក្រៅពីនេះ លោកក៏នឹងទៅទស្សនាប្រាសាទអង្គរវត្ត និងសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីផងដែរ មុននឹងចាកចេញ ទៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ ៕






Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
