ព័ត៌មានជាតិ

ថៃអនុញ្ញាតឲ្យ ពលរដ្ឋខ្មែរ ប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ស្នាក់នៅបាន៧ថ្ងៃវិញហើយ

ភ្នំពពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃ (Cambodia-Thailand Border Pass) ខាងភាគីអន្តោរប្រវេសន៍ថៃ បានយល់ព្រមអនុញ្ញាត ឲ្យប្តូរប្រថាប់ត្រា ចូលស្នាក់នៅពី៣ថ្ងៃឲ្យស្នាក់ នៅបានចំនួន៧ថ្ងៃវិញហើយ ។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ជាពិសេសអាជីវករ បានស្នាក់នៅ៧ថ្ងៃវិញ ក្នុងទឹកដីថៃនេះ គឺអនុវត្តចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២តទៅ។

ការអនុញ្ញាតនេះ បានធ្វើឡើងក្រោមកិច្ចសម្របសម្រួលរបស់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ , លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមន្ត្រីជំនាញ ពាក់ព័ន្ធជាមួយភាគីថៃជាប់ព្រំដែន ។

សូមបញ្ជាក់ថា កាលពីប្រមាណជាមួយសប្តាហ៍មុន មានពលរដ្ឋក៏ដូចជាអាជីវករខ្មែរ បានស្នើមកកាន់លោករដ្ឋមន្រ្តីព័ត៌មានខ្មែរ ឲ្យជួយអន្តរាគមន៍ លើករណីភាគីថៃ តម្រូវឲ្យពួកគាត់ប្រើប្រាស់ប័ណ្ណស្នាក់នៅនេះ ពី៧ថ្ងៃ មក៣ថ្ងៃវិញ ដែលជាហេតុធ្វើឲ្យពួកពិបាក ក្នុងការដោះដូរប័ណ្ណ ៕

To Top