ព័ត៌មានជាតិ

លោក យឹម ឆៃលី បានណែនាំដល់ថ្ថ្នាក់ដឹកនាំ មន្ត្រីមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់ ដោះស្រាយ ការផ្តល់ សេវាជូនប្រជាពលរដ្ឋ

កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី មូលដ្ឋាន ស្រុកចំការលើ នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បាន ណែនាំ ដល់ ថ្ថ្នាក់ដឹកនាំ មន្ត្រីមូលដ្ឋានទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ ដោះស្រាយការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។

លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ថ្ថ្នាក់ដឹកនាំមន្ត្រី មូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយ ការផ្តល់ សេវា សំណូមពរ និង សេវា កាតព្វកិច្ច ជូន ប្រជាពលរដ្ឋឱ្យដូចភ្លៀងរលឹម ។

លោកបន្តថា យើងត្រូវ បើកវេទិកា សាធារណៈ ក្នុង មូលដ្ឋាន របស់ខ្លួន ដើម្បីឲ្យបានដឹងថា ប្រជាពលរដ្ឋ ខ្វះខាត អ្វី និងត្រូវ ការ អ្វី ហេីយយើង ត្រូវ ដោះស្រាយ ជូន គាត់ ។ លើសពីនោះ ត្រូវ បន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺ ត្រូវ ខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវ ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ ហើយ ត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

ជាមួយគ្នា នោនោះលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំ និងភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ ព្រមទាំងរៀបចំវិធានការ តាមដានការងាររបស់ខ្លួន។ ហើយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា លេីសពី នោះ ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា ពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះ ផងដែរ ៕

To Top