ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ឲ្យបានជ្រាបថា យោងតាមសេចក្តីណែនាំ លេខ០៣៥/២២ ក.ប/ស.ណ.ន.ប.ស.ស. ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មានចំនួន ៥២៨លើក មានកម្មករនិយោជិត ចូលរួម ២០៣ ០២៩នាក់ ស្រី១៥១ ៦៣៥នាក់ ។