ភ្នំពេញ៖ បុរសត្រូវចោទចំនួន២នាក់ ដែលអះអាងថា ជាតំណាងអោយក្រុមហ៊ុនយូនីស៊ីធី កាលពីថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ តុលាការដំបូងខេត្តតាកែវ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការឆបោក ប្រាក់ពីប្រជាពលរដ្ឋនៅ ជាច្រើននាក់ ខេត្តតាកែវនិង កំពត អស់លុយរាប់ម៉ឺនដុល្លារអាមេរិក តាមរយៈការការដើរឃោសនា-អូសទាញប្រជាពលរដ្ឋនៅមូលដ្ឋាន អោយដាក់ហ៊ុនរកស៊ីជាមួយក្រុមហ៊ុនពួកគេ ជាថ្នូរនឹងទទួលបាននូវការប្រាក់ខ្ពស់ ជារៀងរាល់ខែ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តតាកែវ បានឲ្យដឹងថា ជនត្រូវចោទទាំង២នាក់នេះ មានឈ្មោះ ទី១- ឈ្មោះ ជៀន វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុម ហ៊ុនយូនីស៊ីធី និងទី ២- ឈ្មោះ ឈិន វ៉េត ភេទ ប្រុស អាយុ ៣៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត មុខងារ ជាដំណាងចែកចាយ លក់ផលិផលក្រុមហ៊ុន យូនីស៊ីធី ពីបទឆបោកប្រាក់។
ជនត្រូវចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឆបោក តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ គុក ចន្លោះពី ៦ខែ រហូត ៣ ឆ្នាំ ក្នុងម្នាក់ៗ ប្រសិនបើ តុលាការរកឃើញ ពីពីរុទ្ធភាព។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២ តាមបណ្តឹង របស់ប្រជាពលរដ្ឋចំនួន៤នាក់ តំណាងឱ្យជនជនរងគ្រោះ ដែលបានមកដាក់ ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់ ដោយបានប្តឹងថា បុរសជនសង្ស័យចំនួន២នាក់ បានឆបោកលុយពីពួកគ យ៉ាងតិច ពី ២០០០ (២ពាន់) ដុល្លារអាមេរិក រហូតទៅ ៤០០០០ (៤ ម៉ឺន) ដុល្លារអាមេរិក ក្នុងម្នាក់ៗ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ, ជនត្រូវចោទទាំង២នាក់ មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ៕
ដោយ: លីហ្សា