ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញប្រកាស ចូលកាន់តំណែង អភិបាលខេត្តព្រះវិហារថ្មី

ព្រះវិហារ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់ តំណែងអភិបាលខេត្តព្រះវិហារថ្មី និងអភិបាលរង២រូបទៀត ។

សូមរំលឹកថា អភិបាលខេត្តព្រះវិហារថ្មីគឺ លោក គីម រិទ្ធី ត្រូវជាកូនប្រុសបង្កើត លោក គន់ គីម ត្រូវបានឡើងកាន់តំណែង ជាអភិបាលព្រះវិហារថ្មី ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវចូលនិវត្តន៍ ។ ចំណែកលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុធ្ធី ត្រូវចូលកាន់តំណែង ជាអភិបាលរងផងដែរ៕

To Top