ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សូមគោរពអបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រកម្ពុជា ក្នុងឱកាសទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមសម្ដេចតេជោ ទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីសម្ដេចបានបំពេញសកម្មភាព និងដឹកនាំប្រទេសកម្ពុជា ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្ដិសិទ្ធិក្នុងលោក តាមជួយថែរក្សាប្រោសព្រំ ជូនសម្ដេចតេជោ នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ ជានិច្ចនិរន្ដរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕