ព័ត៌មានជាតិ

ព្រះមហាក្សត្រប្រកាសឲ្យប្រើ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា នារាត្រីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើប្រាស់ នៃការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០ ចំនួន៨មាត្រា។

មាត្រាទាំង៨នោះរួមមាន ៖ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានាដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ ។

កាលពីថ្ងៃ៥ សីហា ព្រឹទ្ធសភា បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញនេះ ដោយសំឡេងគាំទ្រ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល បន្ទាប់ពីរដ្ឋសភាអនុម័ត កាលពីថ្ងៃ២៨ កក្កដា ។

សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អះអាងថា គឺមិនធ្វើឲ្យបាត់បង់តួនាទីសភានោះទេ៕

To Top