ភ្នំពេញ៖សមាគមសហគ្រិនវ័យក្មេងកម្ពុជា( YEAC) និង សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI Cambodia) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានរៀបចំកម្មវិធីបើកទទួលពាក្យប្រកួតប្រជែងលើ ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២២ ដែលការទទួលពាក្យនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។
សូមជម្រាបថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំដំបូងនៅក្នុងឆ្នាំ ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេង (YEAC) និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) ហើយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការប្រមាញ់យកសហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងសនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះទៅកាន់ពិភពលោកតាមរយៈអ្នកដឹកនាំធុរកិច្ច។
សម្រាប់សហគ្រាសធុនតូច និងមធ្យមអាចចូលរួមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅតាមរយៈ www.cyea.org.kh ឬតាមរយៈ https://forms.gle/PN7yHqMRn4mUbEof7។
















