ព័ត៌មានជាតិ

បើក​ទទួល​ពាក្យ​ប្រកួតប្រជែង​លើ ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា (CYEA) ២០២២ ចាប់ពី​ថ្ងៃនេះ ​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២២

ភ្នំពេញ៖សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​( YEAC) និង សភា​យុវ​ពាណិជ្ជករ​អន្ដរជាតិ​កម្ពុជា (JCI Cambodia) នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ បាន​រៀបចំ​កម្មវិធី​បើក​ទទួល​ពាក្យ​ប្រកួតប្រជែង​លើ ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា (CYEA) ២០២២ ដែល​ការ​ទទួល​ពាក្យ​នេះ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ ។

សូមជម្រាបថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំដំបូងនៅក្នុងឆ្នាំ ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេង (YEAC) និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) ហើយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការប្រមាញ់យកសហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងសនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះទៅកាន់ពិភពលោកតាមរយៈអ្នកដឹកនាំធុរកិច្ច។

សម្រាប់សហគ្រាសធុនតូច និងមធ្យមអាចចូលរួមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅតាមរយៈ www.cyea.org.kh ឬតាមរយៈ https://forms.gle/PN7yHqMRn4mUbEof7

To Top