ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាស ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៦នាក់ទៀត ខណៈជាសះស្បើយចំនួន១៦នាក់ និងគ្មានស្លាប់។
គិតត្រឹមព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ១១៧នាក់ អ្នកជាសះស្បើយចំនួន១៣៣ ៧៧៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕