ព័ត៌មានជាតិ

សម្ព័ន្ធមិត្តរបស់លោក ដូណាល់ ត្រាំ ថា FBI រឹបអូសទូរស័ព្ទរបស់ខ្លួន

បរទេស៖ សមាជិកសភាអាមេរិ មួយរូបបាននិយាយថា ភ្នាក់ងារសហព័ន្ធអាមេរិក FBI បានរឹបអូសយកទូរស័ព្ទដៃ របស់អ្នកតំណាងគឺលោក Scott Perry (R-Pennsylvania) ដោយបានរិះគន់ទៅលើ ទីភ្នាក់ងារនេះផងដែរ ចំពេលមានការស៊ើបអង្កេតលើការ ប្រណាំងប្រជែងប្រធានាធិបតីឆ្នាំ ២០២០ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Perry បានប្រកាសពីការរឹបអូសនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារដោយនិយាយថា “ភ្នាក់ងារ FBI ៣នាក់បានមករកខ្ញុំ ហើយបានរឹបអូសទូរស័ព្ទដៃរបស់ខ្ញុំ” ខណៈពេលដែលលោក កំពុងធ្វើដំណើរជាមួយគ្រួសារ។

លោក Perry បានបន្តថា “ពួកគេមិនបានព្យាយាមទាក់ទងមេធាវីរបស់ខ្ញុំ ដែលនឹងរៀបចំឱ្យពួកគេណាត់ជួបខ្ញុំ ដើម្បីយកទូរស័ព្ទរបស់ខ្ញុំនោះ ប្រសិនបើនោះជាការចង់បានរបស់ពួកគេ” ។ លោកថា “ខ្ញុំមានការខឹងសម្បារ ទោះបីជាមិនភ្ញាក់ផ្អើលក៏ដោយ ដែល FBI ក្រោមការដឹកនាំរបស់ Merrick DOJ របស់ Garland នឹងរឹបអូសទូរស័ព្ទរបស់សមាជិកសភា ដែលកំពុងស្ថិតក្នុងតំណែង។

ផ្ទាំងពាណិជ្ជកម្ម

FBI បានអនុវត្តដីកាស្វែងរកប្រឆាំងនឹងលោក Perry ភ្លាមៗបន្ទាប់ពីបានធ្វើការវាយឆ្មក់ លើផ្ទះរបស់លោក ដូណាល់ ត្រាំ នៅ Mar-a-Lago ក្នុងរដ្ឋ Florida ដែលត្រូវបានគេរាយការណ៍ថា ជាផ្នែកមួយនៃការស៊ើបអង្កេត លើការចាត់ចែងឯកសារ ប្រធានាធិបតីរបស់លោកត្រាំ រួមទាំងសម្ភារៈចាត់ថ្នាក់ដែល អាចត្រូវបាននាំយកទៅកាន់ Palm Beach ៕

ប្រែសម្រួលៈ ណៃ តុលា

To Top