ព័ត៌មានជាតិ

ពិតជាថ្លើមធំមែន! ជនខិលខូច កំពុងក្លែងបន្លំតេឡេក្រាម ជាសម្ដេចតេជោ ហ៊ុន សែន (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា មានជនខិលខូចកំពុងក្លែងបន្លំតេឡេក្រាម (Telegram) ជារូបសម្ដេចដោយដាក់រូបសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មានជនខឹលខូចបាននិងកំពុង ក្លែងតេឡេក្រាម (telegram) របស់ខ្ញុំ ដោយ យករូបថតខ្ញុំ និងភរិយានិងដាក់ឈ្មោះ
@HUN SEN 24ដូចមានភ្ជាប់ជាមួយ» ។

ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយត្ឋ័កុំចាញ់បោកជនអាក្រក់នេះ ។ សម្ដេចក៏បានព្រមាន ឲ្យអ្នកដែលក្លែងឈ្មោះសម្ដេច លុបចោលជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕

To Top