នយោបាយ

គណបក្សប្រជាជន ប្រជុំស្វែងរកវិធីសាស្ត្រ ក្នុងការផ្សព្វផ្សាយបទពិសោធន៍ការងារ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែម

ភ្នំពេញ៖ គណៈចលនាមហាជននៃ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជន ក្នុងបរិបទឌីជីថល» ដើម្បីធ្វើការងារឲ្យកាន់តែ មានប្រសិទ្ធភាពបន្ថែម លើការបញ្ជ្រាបព័ត៌មាន និងសមិទ្ធផលនានា ដល់ថ្នាក់មូលដ្ឋាន និងសាធារណជន។

លោកស្រី ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈ ចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានថ្លែ ងក្នុង កិច្ចប្រជុំនា ព្រឹកថ្ងៃទី១៣សីហានៅវិមាន៧មករាថា គោលបំណងនៃការរៀបចំសិក្ខា សាលានេះ ពេលនេះ គឺ៖១. ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំ ពីតួនាទីរបស់កា រងារផ្សព្វផ្សាយ និងសាធារណមតិ។ ២.ចែករំលែកអំពីវិធីសាស្ត្រ នៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល។ ៣.បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំងនិងយន្តការ ផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រ សិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំង យន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនង រវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និង៤.បង្កើតឱកាសបានរៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សា យនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ។

លោកស្រីថាការខិតខំ លះបង់ ទាំងកម្លាំងកាយចិត្ត ស្មារតី ក្នុងការអនុវត្តការងារកន្ល ងមកប្រកបដោយភាពមោះមុត ស្វិតស្វាញ និងទំនួលខុសត្រូវខ្ពស់ ដែលការខិតខំប្រឹង ប្រែងទាំង អស់នេះ គឺពិតជាការចូលរួមដ៏មានសារៈសំខាន់ ក្នុងជ័យជម្នះរបស់គណបក្ស ប្រជាជនកម្ពុជា លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីខែមិថុនា កន្លងទៅនេះ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេ ងគាំទ្រស្មើនឹង ៧៤.៣២% នៃសន្លឹកឆ្នោតបានការសរុប។

ជាមួយគ្នានោះដែរលោកស្រីថា ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជ នកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង រៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់រីកចម្រើន ហើយលទ្ធផលនៃការបោះឆ្នោ តក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅនេះ ក៏បានបង្ហាញថាប្រជាជនភាគច្រើន បានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរ បស់គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។

ចំណែកលោក ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការពង្រឹងសមត្ថភាពនៃ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលជា ពិសេសប្រព័ន្ធបណ្តាញព័ត៌មានសង្គម ដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សទាំងក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់មិនគួរមើលរំលង ដើម្បីឈានទៅពង្រីកវិសាលភាពនៃ ការផ្សព្វផ្សាយមហាជនឱ្យកាន់តែ ទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការពន្យល់បកស្រាយ និងឆ្លើយតបបកភ្លាមៗ លើការវាយប្រហារផ្សេងៗ ឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបញ្រ្ជាប ឱ្យប្រជាជនយល់ច្បាស់អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៃ ប្រទេសជាតិលើគ្រប់វិស័យ។

លោកថាសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ព្រោះថា ធម្មជាតិនៃសតិអារម្មណ៍មហាជន គឺមានលក្ខណៈស្រួចស្រាល់ និងងាយប្រែប្រួលឆាប់រហ័ស ទៅតាមមជ្ឈដ្ឋានជុំវិញខ្លួន ដែលយើងត្រូ វបន្តយកចិត្តទុកដាក់ និងមិនអាចធ្វេសប្រហែស ស្របពេលដែលមជ្ឈដ្ឋានប្រ ឆាំងក៏នៅតែចិញ្ចឹមចិត្តប៉ុនប៉ងផ្តួលរំលំយើង ដោយគេកំពុងរ ង់ចាំឱកាស និងបានបន្តស កម្មភាពឥតឈប់ឈរ វាយប្រហារគណបក្សយើងជាប្រចាំ តាមវិធីសាស្រ្ត និងយន្តការផ្សេងៗ។

សូមជម្រាបថា សិក្ខាសាលាវេលានេះ រៀបចំឡើងដើម្បីជាការចែករំលែក និងការផ្លាស់ ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជន ស្របតាមស្មារ តីនៃសន្និបាតគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី ១៦ និង១៧ ខែកក្កដា ដែលបានដាក់ចេ ញទិសដៅការងារឲ្យបន្តខិតខំ «ជំរុញការងារចលនាមហាជន ចូលជ្រៅក្នុងស្រ ទាប់ គ្រប់មជ្ឍ ដ្ឋាន ជាពិសេសចលនាយុវជន ស្ត្រី និងកម្មករ ព្រមទាំងជំរុញការងារព័ត៌មាន និងសាធារណមតិ ឲ្យបានកាន់តែទូលំទូលាយ មានលក្ខណៈលឿនរហ័ស»៕

To Top