ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ការធ្វើនយោបាយត្រូវធ្វើជា មួយប្រជាសាស្ត្រ ភូមិសាស្ត្រ​ និងស្របជាមួយបរិបទ (Video)

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាការធ្វើ នយោបាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។

ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរ បទពិ សោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»នៅ ព្រឹកថ្ងៃទី១៤ សីហាឆ្នាំ២០២២​លោក​ ហ៊ុន​ ម៉ានី​ ក៏បានលើកទឹកចិត្ត និងផ្តាំផ្ញើឲ្យសមាជិក សមាជិកាគណបក្ស ទាំងអស់ត្រូវចេះសម្រួច និងស្វែងរកវិធីសាស្ត្រ នៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន ហើយដែលជាព័ត៌មានដែលមានប្រយោជន៍ដ ល់ប្រជាពលរដ្ឋ។

 ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា៖ «ទាំងនេះនឹងអាចចូលរួមលុបបំបា ត់ព័ត៌ មានមិនពិត ព័ត៌មានទុច្ចរិតនានា ក្នុងគោលបំណងញុះញង់ បំបែកបំបាក់សាម គ្គីឯកភាពជាតិ ដែលនឹងអាចបង្កឲ្យមានភាពច្របូលច្របល់ក្នុងសង្គម»។ 

លោក ហ៊ុន ម៉ានីបានគូសបញ្ជាក់ថា ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំ ងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់ តាំងគណបក្សប្រជាជននៅតែរឹងមាំជាមួយគ្នា។

ទន្ទឹមនេះដែរលោក ក៏បានក្រេីនរំលឹក នូវបទពិសោធន៍កន្លងមក ដែលគណបក្សប្រជាជន បានឆ្លងកាត់ជាពិសេសដំណាក់កាលឆ្នាំ២០១៣ ដោយលោកបានលើកឡើងថា «ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំង គណបក្សប្រជាជននៅតែរឹងមាំ»។ 

ជាមួយគ្នានេះ ក្នុងបរិបទនៃការវិវឌ្ឍជាប្រចាំ នៃកិច្ចការព័ត៌មាន និងបច្ចេកវិទ្យា លោកបានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយ ដែលទាមទារការធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។ 

លោកបានលើកទឹកចិត្ត សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យចេះសម្រួច និងស្វែងរកវិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុមគោលដៅ ហើយដែលជាព័ត៌មានដែលមានហេតុ មានផល មានប្រយោជន៍ ដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានរៀងៗខ្លួន៕

To Top