ព័ត៌មានជាតិ

ធនាគារ ARDB ចុះហត្ថលេខាផ្តល់ឥណទានបោះដុំជូនគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន៣ ដើម្បីផ្តល់ឥណទានបន្តដល់ កសិករខ្នាតតូច កសិធុរកិច្ចខ្នាតតូចនិងមធ្យម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី ក្នងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និង ចូលរូមពីតំណាងធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី, និង តំណាង ធនាគារពិភពលោក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ។

ផ្ទាំងពាណិជ្ជកម្ម

គម្រោងនេះ ធនាគារ ARDB ផ្តល់ឥណទានបោះដុំជូនគ្រឹះស្ថានហិរញ្ញវត្ថុទាំងបីខាងលើ ដើម្បីផ្តល់ឥណទានបន្តដល់ កសិករខ្នាតតូច កសិធុរកិច្ចខ្នាតតូចនិងមធ្យម សហគមន៍កសិកម្ម និងក្រុមផលិតកសិផលទំាងអស់លើកលែងតែស្រូវ៕

To Top