នយោបាយ

ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយ គ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់ទៅកាន់ អ្នករាយការណ៍ពិសេសរបស់ UNប្រចាំនៅកម្ពុជាថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយ គ្មាននីតិរដ្ឋនឹងនាំទៅជាអនាធិបតេយ្យ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុក សិទ្ធិមនុស្សរបស់អង្គការស ហប្រជាជាតិប្រចាំកម្ពុជា ជួបសម្តែងការគួសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ក្នុងនិយាមនៃការអនុវត្តជាសកលលទ្ធិប្រជា ធិបតេយ្យត្រូវដើរតួទន្ទឹមនឹងនីតិរដ្ឋ។ ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយ គ្មាននីតិរដ្ឋនិងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ កម្ពុជា ចង់ឲ្យតួអង្គទាំងអ ស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអ៊ុចអាល មិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍ ជាពិសេស មិនសាបព្រួសការស្អប់រវាងប្រជាជាតិខ្មែរនិងខ្មែរ ដែលអាចនាំនូវសង្រ្គាមស៊ីវិល, ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្តិភាព ស្ថេរភាព មានការអាស្រ័យគ្នាទៅវិញទៅមក មិនអាចខ្វះណាមួយបាន»។

សម្តេចលើកឡើងថា ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតទៀងទាត់ ចាប់តាំងពីឆ្នាំ១៩៩៣ ហើយមកដល់ពេលនេះ កម្ពុជា បានរៀបចំការបោះឆ្នោតសក លចំនួន៦ដង និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៥ដង ដែលត្រូវបានអ្នកសង្កេ តការណ៍ជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ កម្ពុជា មានមោទនភាពចំពោះ ជោគជ័យនៃដំណើរការ បោះឆ្នោត ជ្រើសរើសក្រុ មប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា។

ជាមួយគ្នានោះដែរសម្តេចសង្កត់ធ្ងន់ថា «សិទ្ធិរស់រានមានជីវិត ត្រូវបានផ្ដល់ជាអាទិភាព និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាង ទូលំទូលាយជូនដល់ប្រជាពលរដ្ឋ, យុទ្ធសាស្ត្រផ្ការីករបស់កម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោស និងជនបរទេស ដោយបានសម្រេចនូវ អត្រាការចាក់វ៉ាកសាំងជាង ៩៤ភាគរយ នៃចំនួនប្រជាជនសរុប »។

សម្ដេចតេជោ បានបន្តថា ច្បាប់ស្ដីពីការគ្រប់គ្រង ប្រទេសជាតិក្នុងគ្រាអាសន្ន ត្រូវបានអនុម័ត និងសម្រេចឲ្យប្រើប្រាស់។ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីវិធានកា ររដ្ឋបាលដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហា វប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ដែលច្បាប់ទាំងអស់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបានអនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិត ។ រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេលនៃ ការរាតត្បាតជំងឺកូវីដ-១៩ គឺប្រកាន់ខ្ជាប់នូវគោល ការណ៍នេះ និត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់ និងទប់ស្កាត់អំពើល្មើសច្បាប់នានា ដែលបង្កអំពើអស្ថេរភាពសង្គម ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។

លោក វិទិត មុនតាប៊ន បានសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះ សម្ដេចតេជោ នូវភាពជោគជ័យលើការចាក់ ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅព្រះរាជាណាច ក្រកម្ពុជា ហើយលោកក៏បានឆ្លៀតឱកាសនោះ សូមគោរពស្វែងយ ល់អំពីសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន អំពីទី១-តួនាទីរបស់កម្ពុជា ក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន, ទី២-ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ទី៣-លំហរស៊ីវិល លំហរប្រជាធិបតេយ្យ និងការបោះឆ្នោត និងទី៤-អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត រវាងអ្នកកាន់អាណត្តិពិសេស និងរាជរដ្ឋាភិបាលកម្ពុជា ៕

To Top