ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបង្កើត ក្រុមការងារចម្រុះ ដើម្បីចុះវាស់វែងកំណត់ព្រំដី ឈូសឆាយ សម្អាតដី និងរុះរើខ្ទម ក្រោយមានប្រជាពលរដ្ឋ ចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយ លើទីតាំងដីរបស់ ក្រុមហ៊ុន សីហនុ វីល ស្ពេសល អ៉ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SIHANOUK VILLE SEZ)។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ ជំហរយ៉ាងម៉ឺងម៉ាត់ នឹងចាត់វិធានកា រផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត ដោយមិនលើកលែង ចំពោះជនណា ដែលនៅពីក្រោយខ្នង នៃអំពើញុះញង់ និងការបំផុសចលនា ឱ្យមាន ភាពចលាចល និងអនាធិបតេយ្យ សម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ រដ្ឋបាល ខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាញ់បោក និងបានសង់ខ្ទម លើទីតាំងនោះឆាប់ចាកចេញ មុនរដ្ឋបាលខេត្ត ចាត់វិធានការរដ្ឋបាល និងច្បាប់នៅពេលខាងមុខ ។

ខ្លឹមសារលម្អិត មានដូចខាងក្រោម៖



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
