ព័ត៌មានជាតិ

នាំចូល”ខួរក្បាលឆ្លាតវៃ” ទៅក្នុងការអភិវឌ្ឍខេត្ត Zhejiang

ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០០៣ នៅក្នុងកាលវិភាគដ៏តឹងតែងនៃមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន លោក Xi Jinping បានបន្ថែមការងារមួយឱ្យខ្លួនឯងគឺ ការត្រឡប់ទៅសាកលវិទ្យាល័យ Tsinghuaដែលជាសាលាមាតារបស់លោក ។ គោលបំណងនៃការវិលត្រឡប់ទៅកាន់សាកលវិទ្យាល័យ Tsinghua គឺដើម្បីនាំចូល”ខួរក្បាលឆ្លាតវៃ”សម្រាប់ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍របស់ខេត្ត Zhejiang ដោយសង្ឃឹមថា អាចទទួលបានការគាំទ្រលើវិស័យបច្ចេកវិទ្យានិងធនធានមនុស្សជាដើមពីសាកលវិទ្យាល័យ Tsinghua ។

ក្នុងកិច្ចជំនួបរវាងភាគីទាំងពីរ លោក Xi Jinping មិនត្រឹមតែបង្ហាញពី”គុណសម្បត្តិ” របស់ខេត្ត Zhejiang ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ដោយត្រង់ៗនូវ “គុណវិប្បត្តិ” របស់ខេត្ត Zhejiang ផងដែរ៖ ខេត្ត Zhejiang មានប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដ៏ល្អពេញលេញបង្កួរ និងមានលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាក់ស្តែង ហើយប្រជាជនមានភាពក្លាហានក្នុងការងារនិងការច្នៃប្រឌិតថ្មី ទន្ទឹមនឹងនេះ រចនាសម្ព័ន្ធឧស្សាហកម្មរបស់ខេត្ត Zhejiang នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ គុណភាពទាំងមូលនិងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច ត្រូវតែធ្វើឱ្យប្រសើរឡើង ហើយត្រូវបង្កើនប្រសិទ្ធភាពនិងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវសមត្ថភាពច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ ។
ការលើកកម្ពស់កម្រិតនៃការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺជាបំណងប្រាថ្នាដ៏មុតមាំរបស់ខេត្ត Zhejiang ។ ការចរចាលើកនេះបានក្លាយជាបំណងសហការក្នុងការបង្កើតវិទ្យាស្ថានសិក្សាស្រាវជ្រាវដីសណ្តទន្លេ Yangtze Zhejiang-Tsinghua ។

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៣ រដ្ឋាភិបាលប្រជាជនខេត្ត Zhejiang និងសាកលវិទ្យាល័យ Tsinghua បានចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីរួមគ្នាកសាងវិទ្យាស្ថានសិក្សាស្រាវជ្រាវដីសណ្តទន្លេ Yangtze Zhejiang-Tsinghua ។ នៅក្នុងពិធីចុះហត្ថលេខានេះ លោក Zhou Haimeng ដែលពេលនោះជាអនុប្រធានប្រតិបត្តិអចិន្ត្រៃយ៍វិទ្យាស្ថានវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Tsinghua ត្រូវបានតែងតាំងជាព្រឹទ្ធបុរសអាណត្តិទី ១ នៃវិទ្យាស្ថាន ។

បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនក្នុងឆ្នាំ២០០៤ លោក Zhou Haimeng និងអ្នកសិក្សាស្រាវជ្រាវចំនួន ៧ នាក់ផ្សេងទៀតបានមកក្រុង Jiaxing ហើយបានរើទៅនៅការិយាល័យបណ្តោះអាសន្ន ។ ចាកចេញពីក្រុងប៉េកាំងមកកាន់ខេត្ត Zhejiang ហើយទៅកាន់វិទ្យាស្ថានសិក្សាស្រាវជ្រាវដែលមិនទាន់លេចចេញជារូបរាង ធ្វើឱ្យអ្នកខ្លះមានអារម្មណ៍មិនស្ងប់ចិត្ត ។ លោក Xi Jinping បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិទ្យាស្ថាននិងការងារនិងជីវភាពរស់នៅរបស់អ្នកសិក្សាស្រាវជ្រាវ ហើយតែងសួរសុខទុក្ខជារឿយៗ ។
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០០៤ លោក Xi Jinping បានអញ្ជើញទៅដល់ក្រុង Jiaxing ដើម្បីចុះត្រួតពិនិត្យការងារទីតាំងនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ ។

ដោយសារការអនុវត្តការគ្រប់គ្រងម៉ាក្រូដោយរដ្ឋាភិបាលក្នុងឆមាសទី ១ ដីគម្រោងត្រូវបានបង្កករយៈពេលកន្លះឆ្នាំ ។ លោក Xi Jinping បានជជែកជាមួយអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រអស់រយៈពេលជាយូរ និយាយអំពីការងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅខេត្ត Zhejiang និងសូម្បីតែប្រទេសទូទាំងប្រទេសចិន ហើយស្រមៃមើលអនាគតនៃការអភិវឌ្ឍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ ពេលបែកគ្នា លោក Xi Jinping បានអង្វរអ្នករាល់គ្នាឱ្យជម្នះការលំបាកនៅនឹងដៃជាបណ្ដោះអាសន្ន ។

នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០៥ អគារច្នៃប្រឌិតថ្មីបានបើកធ្វើពិធីបញ្ចុះបឋមសិលាលោក Xi Jinping បានស្រូតដំណើរទៅកាន់ក្រុង Jiaxing ដើម្បីចូលរួមនិងបើកស្លាករួមគ្នាជាមួយលោក Gu Binglin ដែលជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យ Tsinghua ។ បីឆ្នាំក្រោយមក អគារទីស្នាក់ការកណ្តាលនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវបានបញ្ចប់ការសាងសង់ ហើយក្រុមគ្រប់គ្រងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានបង្កើតរចនាសម្ព័ន្ធពេញលេញ អ្នកសិក្សាស្រាវជ្រាវក៏ពង្រីកពី ៧ រូបទៅជិត ១០០ រូបផងដែរ ។

នៅក្នុងខែតុលា ឆ្នាំ ២០០៨ លោក Xi Jinping ដែលបានធ្វើការនៅក្នុងមជ្ឈិមបក្សបានចុះត្រួតពិនិត្យការងារនៅស្រុក Jiashan ក្រុង Jiaxing ហើយបានចុះត្រួតពិនិត្យការងារនៅវិទ្យាស្ថានជីវបច្ចេកវិទ្យានិងវេជ្ជសាស្ត្រមានទីតាំងនៅស្រុក Jiashan ។ លោកបាននិយាយទាំមានងអារម្មណ៍រីករាយថា ៖ ខ្ញុំបានមកទីនេះនៅពេលដែលវិទ្យាស្ថានត្រូវបានបង្កើតឡើង និងពេលដែលបញ្ចុះបឋមសិលាអគារទីស្នាក់ការនេះ លើកនេះខ្ញុំបានឃើញថា វិទ្យាស្ថានមានការអភិវឌ្ឍយ៉ាងលឿន សមិទ្ធផលក៏បានបង្ហាញផងដែរ ហើយមានលទ្ធផលដ៏ល្អ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ។ ឥឡូវនេះ អាចមើលឃើញថា យើងនាំមកនូវវិទ្យាស្ថានសិក្សាស្រាវជ្រាវ Tsinghuaគឺត្រឹមត្រូវណាស់ ហើយជ្រើសរើសទីតាំងនៅក្រុង Jiaxingក៏ត្រឹមត្រូវដែរ ។

ក្នុងឆ្នាំ ២០១៤ វិទ្យាស្ថានបានប្រារព្ធខួបលើកទី ១០ ។ លោក Xi Jinping នៅតែនឹករលឹកដល់វិទ្យាស្ថាន ។ លោកបានធ្វើការណែនាំសំខាន់ៗនៅក្នុងរបាយការណ៍ដែលបានដាក់រួមគ្នាដោយគណៈកម្មាធិការបក្សខេត្ត Zhejiang និងសាកលវិទ្យាល័យ Tsinghua ថា “ការងារស្វែងរកនិងការអនុវត្តរយៈពេល ១០ ឆ្នាំនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវដីសណ្តទន្លេ Yangtze Zhejiang-Tsinghua បង្ហាញថា កិច្ចសហប្រតិបត្តិការរវាងខេត្តនិងសកលវិទ្យាល័យគឺ ដើម្បីកែលម្អការបែងចែកធនធានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវគំរូដ៏មានប្រសិទ្ធភាពសមាហរណកម្មរវាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងសេដ្ឋកិច្ច ។

សង្ឃឹមថា ពង្រីកសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តនិងសកលវិទ្យាល័យ ធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់ប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយខិតខំកសាងវិទ្យាស្ថានសិក្សាស្រាវជ្រាវដីសណ្តទន្លេ Yangtze ទៅជាក្រុមហ៊ុនផ្តល់ការច្នៃប្រឌិតថ្មីដែលមានកម្រិតខ្ពស់ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការជំរុញការកសាងប្រព័ន្ធនវានុវត្តន៍ក្នុងតំបន់ ។
គិតមកដល់ចុងឆ្នាំ ២០២១ វិទ្យាស្ថានបានបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍កម្រិតជាតិចំនួន ៣ មន្ទីរពិសោធន៍សំខាន់ៗកម្រិតខេត្តចំនួន ៨ វេទិកាច្នៃប្រឌិតថ្មីសំខាន់ៗ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវឯកទេសមួយចំនួននៅក្នុងវិស័យច្នៃប្រឌិតសំខាន់ៗ ។ បណ្តាញសេវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃវិទ្យាស្ថានសិក្សាស្រាវជ្រាវគ្របដណ្តប់ជាង ៥០ ស្រុក (ទីក្រុង សង្កាត់) នៅក្នុងតំបន់ដីសណ្ដទន្លេ Yangtze ដែលបានបម្រើឱ្យសហគ្រាសជាង ១០០០០ ជារៀងរាល់ឆ្នាំ ។

ក្រោមការជំរុញរបស់លោក Xi Jinping នៅឆ្នាំ ២០០៤ បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងខេត្ត Zhejiang បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាអំពីរួមគ្នាកសាងវិទ្យាស្ថានបច្ចេកវិទ្យានិងវិស្វកម្មសម្ភារៈក្រុង Ningbo ហើយនៅឆ្នាំបន្ទាប់ វិទ្យាស្ថានបានរួមគ្នាកសាងដោយភាគីទាំងពីរបានគ្របដណ្ដប់ពាសពេញខេត្ត នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០០៥ ដោយពឹងផ្អែកលើសាកលវិទ្យាល័យ Zhejiang រដ្ឋបាលខេត្តនិងវិទ្យាស្ថានណាណូបច្ចេកវិជ្ជាកាលីហ្វ័រញ៉ាបានរួមគ្នាបង្កើតវិទ្យាស្ថានណាណូបច្ចេកវិទ្យាអន្តរជាតិ Zhejiang-California ដែលក្រោយមកបានក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្នែកណាណូបច្ចេកវិទ្យាទូទាំងប្រទេសចិនថ្នាក់ជាតិតែមួយគត់…
គិតមកដល់ចុងឆ្នាំ ២០០៧ ខេត្ត Zhejiang បាននាំមកនិងចូលរួមក្នុងសហសាងសង់ក្រុមហ៊ុននវានុវត្តន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន ៥៣០ និងទាក់ទាញបុគ្គលិកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន ១៣៤៣៧ នាក់ គម្រោងសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំនួន ១១៧៨ ហើយគម្រោងដែលបានដាក់ពាក្យសុំប៉ាតង់ចំនួន ១០៣៧ និងវិនិយោគ ១៨.៩៨ រយលានយាន់ប្រាក់ចិនក្នុងការងារសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ។

ដូចលោក Xi Jinping បានមានប្រសាសន៍ថា ក្រុមហ៊ុននីមួយៗបានទាក់ទាញធនធានដ៏សម្បូរបែប និងជំរុញខេត្ត Zhejiang ពន្លឿនការផ្លាស់ប្តូររបស់ខ្លួនទៅជាខេត្តច្នៃប្រឌិតថ្មីឯករាជ្យ ។ ការច្នៃប្រឌិតថ្មីបានក្លាយជាកម្លាំងចលករទី ១ ដែលដឹកនាំការអភិវឌ្ឍខេត្ត Zhejiang ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top