ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បច្ចុប្បន្នបើសម្តេចអត់មាន ប្រព័ន្ធអ៊ីនធឺណែតទេ គឺមិនបានឡើយ ព្រោះអ្វីៗត្រូវធ្វើការតាមរយៈ សេវាអ៊ីនធើណែតគ្រប់ពេលវេលា ។
សម្តេចថា ជារៀងរាល់រាត្រីសម្តេច តែងតែមើលគ្រប់ព័ត៌មាន មុនចូលសម្រាន្តជានិច្ច ដូច្នេះប្រព័ន្ធអ៊ីនធឺណែតមានសារៈសំខាន់។ សម្តេចតេជោបន្តថា “បើអត់មានអ៊ីនធឺណែតទេ គឺងាប់ហើយ” ៕
