ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារ ប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាព ចាប់ឃាត់ខ្លួនប្រជាពលរដ្ឋ បែបអនាធិបតេយ្យ ដឹកនាំផ្ទាល់ដោយលោកស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន ។

ក្នុងករណី មានសកម្មភាព ដូចបានបញ្ជាក់ខាងកើតឡើង ត្រូវទំនាក់ទំនងមកលោកឧត្តមសេនិយ៍ត្រី គល់ យី ស្នងការរង(០១២ ៧៧៧ ៧១៥) និងលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ (០១៧ ៦៨៦ ៦២៦) ដើម្បីសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា ៕










