បន្ទាយមានជ័យ: អភិបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងនគរបាល យោធា និងកងរាជអាវុធហត្ថ ចុះជួយច្រូតស្រូវ និងប្រមូលផល ជូនប្រជាកសិករ ដែលលិចលង់ដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅវាលស្រែ ភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ។

លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ បានថ្លែងថា ៖ ក្រោយមានភ្លៀង ធ្លាប់ជាប់ៗគ្នា រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀង បានជន់លិចស្រូវ ដែលកំពុងទំត្រូវប្រមូលផល របស់ប្រជាកសិករ នៅស្របមាត់ស្ទឹងខាងត្បូង និងខាងជើង ក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដែលភាគច្រើនជាប្រភេទស្រូវ ដើមមិនប្រកាន់រដូវ ដូចជាស្រូវសែន ក្រអូប និងស្រូវអ៊ីអ៊ា ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ភ្លៀងធា្លក់ប៉ុន្មានថៃ្ងនេះ ខេត្តបន្ទាយមានជ័យ បានរងផលប៉ៈពាល់ជំនន់ទឹក ភ្លៀង លិចស្រូវ នៅក្រុងសិរីសោភ័ណ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំង ប្រមាណជាង៥០នាក់ បានចុះជួយច្រូតកាត់ និងប្រមូលផលស្រូវ ដណ្តើមពីទឹក ដែលកំពុងលិចជាបណ្តើរៗ ច្រូតកាត់ម៉ស៊ីន មិនទាន់ទើបដឹកនាំកម្លាំង ចុះជួយច្រូតកាត់នៅវាលខាងជើងភូមិ អ្នកតាដែលច្រូតកាត់បានផ្ទៃដី២ហិកតា នៅថ្ងៃស្អែកដឹកនាំកម្លាំង ចំនួន២០០នាក់ទៀត ច្រូតកាត់ប្រមូលផល នៅវាលខាងត្បូងស្ទឹង ស្ថិតសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ហើយបានច្រូតកាត់ ប្រមូលផលរួចក្នុងថ្ងៃនេះ ចំនួន០២ហិកតា៕


