ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ តម្កល់ទោសពិរុទ្ធជន គ្រឿងញៀនបរទេស និងខ្មែរ ៤នាក់ ជាប់គុកក្នុងម្នាក់ៗ ពី ៣០ឆ្នាំ ទៅអស់មួយជីវិត ពាក់ព័ន្ធការជួញគ្រឿងញៀន ឆ្លងដែនជាង ២គីឡូក្រាមកន្លះ ពីប្រេស៊ីលមកកម្ពុជា (Video)

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ពិរុទ្ធជគ្រឿងញៀន ចំនួន ៤នាក់ ក្នុងនោះរួមមានបុរសជនជាតិនីហ្សេរីយ៉ាចំនួន ២នាក់, ស្រ្តីហ្វីលីពីនម្នាក់ និងស្រ្តីខ្មែរម្នាក់ ជាប់គុកក្នុងម្នាក់ៗ ពី ៣០ឆ្នាំ ទៅអស់មួយជីវិតដដែល ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនឆ្លងដែន ចំនួនន ជាង ២,៥ គីឡូក្រាម ពីប្រទេសប្រេស៊ីល ឆ្ពោះមកប្រទេសកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ កាលពីឆ្នាំ២០១៤ ។

លោក គី ឬទ្ធី ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ ទាំង៤នាក់ មានឈ្មោះ ៖ ទី១-ឈ្មោះ Macoy Mavill Villamor ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ហ្វីលីពីន ។ ទី២- ឈ្មោះ Michael Sunshine ភេទ ប្រុសអាយុ ៣១ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ។ ទី៣- ឈ្មោះ Emmanuel Thankgod ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ។ និង ទី៤- ឈ្មោះ ម៉េង ស៊ីនួន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។

លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ បានសម្រេចផ្តន្ទាទោស ទី ១-ឈ្មោះ Macoy Mavill Villamor ដាក់គុក អស់មួយជីវិត ។ ទី២-ឈ្មោះ Michael Sunshine ដាក់គុក ៣០ ឆ្នាំ , ទី ៣-ឈ្មោះ Emmanuel Thankgod ដាក់គុក ២៧ ឆ្នាំ ។ និង ទី៤- ឈ្មោះ ម៉េង ស៊ីនួន ដាក់គុក កំណត់ ២២ឆ្នាំ ពីបទ: ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទទាំង៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសណ្ឋាគារ Luxury World ក្នុងរាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន ប្រភេទកូកាអ៊ីន ទម្ងន់ ជាង២,៥ គីឡូក្រាម ៕

ដោយ: លីហ្សា

To Top