ព័ត៌មានជាតិ

អាជ្ញាធរ ឱ្យពលរដ្ឋធ្វើដំណើរ លើផ្លូវ២០០៤ ពង្វាងផ្លូវ ១០ថ្ងៃ ដើម្បីដាក់លូមេ រំដោះជំនន់ទឹកភ្លៀង

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍ ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញសំដៅ កាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឲ្យមានការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថានផង រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានដាក់លូ រំដោះទឹកជន់លិច នៅលើកំណាត់ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ និងបញ្ចប់ការដ្ឋាននៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលមានរយៈពេលចំនួន១០ថ្ងៃ ដែលអាចបង្កការរំខានដល់ ចរាចរណ៍ របស់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តដែលធ្វើដំណើរឆ្លងកាត់ ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top