ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ស្នើសុំ សម្តេចតេជោ លុបឈ្មោះ សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌ

ភ្នំពេញ៖ យោងតាមសំណើបញ្ជាការដ្ឋានអង្គរក្ស គោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី នាថ្ងៃទី២១ ខែសីហាឆ្នាំ២០២២នេះ បានសុំអនុញ្ញាតលុបឈ្មោះ លោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន អត្តលេខ ១៧០២៤៨ និងលោកអនុសេនីយ៍ឯក ហ៊ត ប៉ូ អត្តលេខ ១៦៦០៧៨ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ 

ប្រភពដដែរនេះ បានឲ្យដឹងដែរថា កន្លងមកនាយទាហានទាំងពីររូប ខាងលើនេះ តែងតែបង្កហេតុធ្វើអោយប៉ះពាល់ ដល់កិត្តិយសអង្គភាព និងមាន ការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ អង្គភាពបានហៅមកធ្វើការអប់រំជាច្រើនលើក ច្រើនសារ តែមិនព្រមកែប្រែ។

ដើម្បីជៀសវាងការលំបាក និងធ្វើអោយប៉ះពាល់ដល់អង្គភាពទៅថ្ងៃក្រោយបន្តទៀត ខ្ញុំបាទគោរពសុំការសម្រេច ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ដើម្បីលុបឈ្មោះនាយទាហានទាំងពីរខាងលើចេញពីក្របខណ្ឌ កងយោធពលខេមរភូមិន្ទដោយក្តីអនុគ្រោះ៕

To Top