ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី  ២ទីតាំងទៀត នៅផ្លូវ២៧១ ២០០៤ និង២០១១

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំងបន្ថែមទៀត នៅផ្លូវលេខ២៧១ ផ្លូវ២០០៤ និងផ្លូវ២០១១ ។ 

យោងតាមហ្វេសប៊ុក មន្ទីរសាធារណាការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២២ សីហានេះ បានឲ្យដឹងថា ស្ពានអាកាសថ្មី ចំនួន ២ទីតាំង នឹងត្រូវសាសង់នៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) និងទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សុី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top