ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តចុះជួប សហគមន៍កសិកម្មស្រូវសរីរាង្គ ចំនួន១០សហគមន៍ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តព្រះវិហារ រួមមាន ស្រុកគូលេន, ឆែប, សង្គមថ្មី និងជ័យសែន ដោយមានការចូលរួម ពីក្រុមហ៊ុនប្រមូលទិញស្រូវ (Signature of Asia) ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវសរីរាង្គ និងសិក្សាពីលទ្ធភាពផ្តល់ឥណទាន ដែលមានការប្រាក់ទាប ។
គួរអោយដឹងថា កម្មវិធីខាងលើនេះ ត្រូវបានធ្វើឡើង នៅស្រុក ឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២។






