ព័ត៌មានជាតិ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បន្តជួបសហគមន៍កសិកម្ម នៅភូមិជើងទាន ដើម្បីសិក្សាលទ្ធភាពផ្តល់ឥណទាន មានការប្រាក់ទាប

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបសហគមន៍កសិកម្ម នៅភូមិជើងទាន ឃុំជើងទាន ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ ពីស្ថានភាពដាំដុះស្រូវ, ដាំដុះបន្លែ, ចិញ្ចឹមសត្វ, និងសិក្សាពីលទ្ធភាព ផ្តល់ឥណទាន មានការប្រាក់ទាបរបស់ធនាគារ ដល់សហគមន៍កសិកម្ម នៅភូមិជើងទាន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

គួរឲ្យដឹងថា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២​ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី ក៏បានចុះជួប សហគមន៍កសិកម្មស្រូវសរីរាង្គ ចំនួន១០សហគមន៍ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តព្រះវិហារ រួមមាន ស្រុកគូលេន, ឆែប, សង្គមថ្មី និងជ័យសែន ដោយមានការចូលរួម ពីក្រុមហ៊ុនប្រមូលទិញស្រូវ (Signature of Asia) ដើម្បីស្វែងយល់​ ពីស្ថានភាពដាំដុះស្រូវសរីរាង្គ និងសិក្សាពីលទ្ធភាពផ្តល់ឥណទាន ដែលមានការប្រាក់ទាបផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top