DAP News

ព័ត៌មានជាតិ

ព័ត៌មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លារ លើវិស័យកសិកម្ម មានក្នុងកម្មវិធី “វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ជំនួយនិងឱកាសវិនិយោគក្នុងវិស័យកសិកម្ម”

សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយធនាគារអភិវឌ្ឈន៍ជនបទ និងកសិកម្ម (ARDB Bank) រួមជាមួយនឹងផ្ដល់ជាទីតាំងពី Factory Phnom Penh និង Urban Village និងការសហការឩបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ការគាំទ្រពីស្ថាប័នរដ្ធ អង្គការ និងសមាគមនានាក្នុងវិស័យកសិកម្ម បានចូលរួមក្នុងការរៀបចំ វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ជំនួយ និងឱកាសវិនិយោគក្នុងវិស័យកសិកម្មឡើង ដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាចនៅ Factory Phnom Penhចក្រអង្រែក្រោម។ ក្នុងវេទិការនេះអ្នកចូលរួមនឹងទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឃន៏ក្នុងវិស័យកសិកម្ម និងអាហារកែច្នៃនៅប្រទេសកម្ពុជា ជាពិសេសនឹងបានដឺងពីកញ្ចប់ទុន ការវិនិយោគ រួមទាំងគម្រោងជំនួយជាបច្ចេកទេស ក៏ដូចជាទឹកប្រាក់ជំនួយជាង១៨០លានដុល្លា ក្នុងវិស័យកសិកម្មលើកម្រោងផ្សេងៗគ្នា ពីបណ្តាអង្គការក្រៅរដ្ខាភិបាល ធនាគារ ម្ចាស់ជំនួយ និងអ្នកវិនិយោគជាច្រើនទៀត។

បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានការបំពាក់បំប៉ន ពីការត្រៀមខ្លួន និងយុទ្ធសាស្រ្តក្នុងការស្នើសុំជំនួយសផ្សេងៗអោយបានជោគជ័យតាមរយៈការចែករំលែកបទពិសោជន៏ជាក់ស្តែងរបស់វាគ្មិន។ មិនតែប៉ុណ្ណោះ ក្រៅពីវេទិការដ៏មានសារៈប្រយោជន៏មួយនេះ លោកអ្នកនឹងរីករាយជាមួយ​ការតាំងបង្ហាញស្តង់ពិពណ៌ជាច្រើនដែលក្នុងនោះ មានទាំងការបញ្ចុះតំលៃ និងសកម្មភាពសប្បាយៗជាច្រើនទៀត!

អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់ការកក់សំបុត្រចូលរួមក្នុងវេទិកាមុនថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២២ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃចំនួន ៥០% ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ។ សូមបញ្ចាក់ផងដែរថា សម្រាប់កម្មវិធីពិព័រណ៍វិញលោកអ្នកអាចចូលរួមបានដោយសេរី!

​ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ: https://forms.gle/wQBvjjU6NiqmBCGj8

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 089 67 63 01 / 096 71 34 628

ឬតាមរយៈគេហទំព័រហ្វេសបុក៖ https://web.facebook.com/jcibusinessexhibition​

To Top