ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានចូលរួមជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលក្រុងតាខ្មៅថ្មី ជំនួសអភិបាលក្រុងចាស់ ។

លោក ឃឹម សំភារ ឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងស្រុកខ្សាច់កណ្តាល មកជាអភិបាលក្រុងតាខ្មៅ ជំនួស លោក នូ សុវណ្ណរ៉ា ឋានន្តរស័កវរមន្រ្តី ថ្នាក់លេខ២ ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្តាល។

ជាមួយនឹងការចូលកាន់តំណែងថ្មី ជាអភិបាលក្រុងតាខ្មៅរបស់លោក ឃឹម សំភារ អភិបាលខេត្តក៏ មិនភ្លេចផ្តាំផ្ញើដល់អភិបាលក្រុងថា ត្រូវបន្តជំរុញការអនុវត្តកម្មវិធី កំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។

បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឲ្យបានជាអតិបរមា នូវបទល្មើសគ្រប់ប្រភេទ ជាពិសេស បញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

បន្ដទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញលិខិត បញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន និងមានចំណុចជាច្រើនផ្សេងទៀត ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
