ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ សីហា បានឲ្យដឹងថា ប្រកាសនេះ មានគោលបំណងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ។ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តីនិងកុមារ ហៅកាត់ថា «គ.ក.ស.ក.»។
លើសពីនេះ គ.ក.ស.ក ត្រូវមានគណនេយ្យភាពផ្ទាល់ ចំពោះក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌសាមី៕










