ភ្នំពេញ៖ លោកស្រីឈុន ដាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងក្តីព្រហ្មទណ្ឌ របស់ យុវជនជាប់ចោទ ចំនួន ៣នាក់ ដែលត្រូវបានតំណាងអយ្យការចោទ ប្រកាន់ ចំនួន បទល្មើសរួមមាន: បទល្មើសប៉ុនប៉ងឃាតកម្ម , បទអំពីហិង្សា មានស្ថានទម្ងន់ទោស និង បទធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្ត នៅចំណុចភោជនីយដ្ឋាន យីហោ “កន្លែងចាស់” ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។
លោកស្រីចៅក្រម ឈុន ដាវី បានសម្រេចធ្វើការកែប្រែ និង ទម្លាក់បទចោទប្រកាន់របស់ ជនជាប់ចោទទាំង៣នាក់ ពីបទ: ប៉ុនប៉ងឃាតកម្ម និង បទធ្វើឱ្យខូចខាត ដោយចេតនា ចោលជាអាសារបង់ និង សម្រេចផ្តន្ទាទោស ពួកគេ ដាក់គុក ក្នុងម្នាក់ៗ រយៈពេលពី ១ ទៅ ២ ឆ្នាំ ក៏ប៉ុន្តែ ការអនុវត្តន៍នៅក្នុងក្នុងពន្ធនាគារ គឺត្រឹមតែ ១០ខែ ប៉ុណ្ណោះ ក្នុងម្នាក់ៗ រីឯ ទោសនៅសេសសល់ ត្រូវព្យួរទាំងអស់ ពីបទ: ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២១៨។
លោកស្រីចៅក្រមបានថ្លែងថា: ជនជាប់ទាំង៣នាក់ មានឈ្មោះ ទី១-ឈ្មោះ ពេជ្រ លីហួរ ភេទប្រុស អាយុ ១៧ ឆ្នាំ, ទី២- ឈ្មោះ ជេត សុខជួរ, និង ឈ្មោះ សំអូន ផានិន ភេទ ប្រុស។
ពួកគេត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១៕
ដោយ: លីហ្សា