ភ្នំពេញ ៖ រដ្ឋាភិបាលនៃបប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានផ្តល់ជំនួយប្រភេទវ៉ាក់សាំងប្រភេទ Pfizer សំរាប់ក្មេងៗ ចំនួន ២៨៣,២០០ ដូសបន្ថែមទៀត ជាលើកទីពីរ ជូនរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកដល់រាជធានីភ្នំពេញហើយ តាមយន្តហោះលេខ QR 8974 ។
ការមកដល់របស់វ៉ាក់សាំងកូវីដជាលើកទី២របស់អូស្ត្រាលីនេះ ធ្វើឡើងក្រោមការអញ្ជើញទទួលដោយផ្ទាល់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។
ជាមួយគ្នានេះ លោកស្រីបញ្ជាក់ឲ្យដឹងបន្ថែមថា រហូតមកទល់ពេលនេះ ក្នុងឃ្លាំងផ្ទុកវ៉ាក់សាំងត្រូវបានត្រៀមរួចជាស្រេច ក៏ដូចជាទូត្រជាក់គ្រប់គ្រាន់ សម្រាប់ការដាក់វ៉ាក់សាំងប្រភេទ Pfizer នេះផងដែរ ៕