ភ្នំពេញ៖ រថយន្តសេរីទំនើប សរុបប្រមាណ ១៥០គ្រឿង ត្រូវបានបើកចេញពីកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ មកនកាន់វិមានឈ្នះឈ្នះ ប្រកបដោយសុវត្ថិភាព ក្រោមការដឹកនាំ ផ្ទាល់របស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩។
យោងតាមផេករបស់កងពលតូចដឹកជញ្ជួនលេខ99 បានឲ្យដឹងថា បេសកកម្ម នេះត្រូវប្រើពេលរយៈពេលពីរថ្ង។
បើតាមរបាយការណ៍ បានឱ្យដឹងថា រថយន្តសេរីទំនើបទាំងនោះរួមមាន៖
១-ប្រភេទ BUS HIGER KLQ6756DF50 ចំនួន ២៥គ្រឿង
២-ប្រភេទ BUS HIGER KLQ6590E5C1 ចំនួន ២៥គ្រឿង
៣-ប្រភេទ BJ80 B80-C ចំនួន ២០គ្រឿង
៤-ប្រភេទ HONGQI H9 3.0T ចំនួន ២០គ្រឿង
៥-ប្រភេទ GAC G6 270T ចំនួន៤០គ្រឿង
៦-ប្រភេទGAC G8 390T ចំនួន ២០គ្រឿង។
រថយន្ដសេរីទំនើបទាំង១៥០គ្រឿងនេះ គឺសម្រាប់ប្រើប្រាស់ ក្នុងការដឹកជញ្ជួនថ្នាក់ដឹកនាំនិងភ្ញៀវ មកពីបណ្ដាប្រទេសនានា ដែលអញ្ជើញចូលកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។