ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២បានអនុញ្ញាត ឲ្យគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រ គណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕ នេះបើតាម AKP ៕


