ព័ត៌មានជាតិ

ចាប់ពីថ្ងៃ៣១ សីហា-៦ កញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំ ផ្គរ រន្ទះ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣១សីហា ដល់ថ្ងៃ៦កញ្ញា កម្ពុជាទទួលឥទ្ធិពលខ្សោយពី ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយនៅចន្លោះថ្ងៃទី ៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម ។ 

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃ បណ្តាខេត្តនៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។ 

ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យម ។ ជាមួយគ្នានោះ ផ្នែកខ្លះអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។  

ដោយឡែក តំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ៕

To Top