ពោធិសាត់៖ ក្មេងទំនើង ៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិសាត់ ឃាត់ខ្លួន ជាបណ្តោះអាសន្ន ដោយសារពួកគេជិះម៉ូតូឌុបគ្នា ដៃម្ខាងកាន់ខ្សែក្រវ៉ាត់បម្រុង ធ្វើសកម្មភាពវាយទៅលើ អ្នកដទៃប៉ុន្តែត្រូវបានសមត្ថកិច្ច ឃើញទាន់ ក៍ឃាត់ខ្លួនតែម្តង។
ការឃាត់ខ្លួនក្មេងទំនើង ទាំង៣នាក់ នោះគឺស្ថិតនៅម្តុំភ្លើងស្តុបថ្នល់បំបែកលាច ក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់កាលពីវេលាម៉ោង ២២ និង ៥០ នាទីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២កកន្លងមកនេះ។
បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងពោធិសាត់ បានអោយដឹងថា ក្មេងទំនើងទាំង ៣ នាក់នោះមាន ១-ឈ្មោះគួយ ចិត្រា ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ២-ឈ្មោះឆន ឆៃនី ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់ និង ទី៣ ឈ្មោះហៃ គង់ ភេទប្រុសអាយុ ២០ ឆ្នាំរស់នៅភូមិបង្គោល ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិសាត់។
បច្ចុប្បន្ន ក្មេងទំនើងទំនើងទាំង ៣ នាក់រួមនិង វត្ថុតាងមានខ្សែក្រវ៉ាតើចំនួន ២ និងម៉ូតូចំនួន ១ គ្រឿងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងពោធិសាត់៕