ព័ត៌មានជាតិ

ដំណាំពោត នៅកម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញ ទៅចិន

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋបាលគយប្រទេសចិន បានផ្សព្វផ្សាយបញ្ជីឈ្មោះ ក្រុមហ៊ុនដែលបានចុះបញ្ជី ក្នុងការនាំចេញដំណាំពោត នៅកម្ពុជាទៅកាន់ប្រទេសខ្លួន មានន័យថា ដំណាំពោត នៅកម្ពុជា បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឲ្យនាំចេញ។

ស្ថានទូតបញ្ជាក់ថា នេះគឺជាផលិតផលកសិកម្មទី២ របស់កម្ពុជាដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ចិន ក្នុងឆ្នាំ២០២២នេះ ។ កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងចិននិងកម្ពុជា បានបង្កើនសមិទ្ធផលថ្មីៗ បន្ថែមទៀត។

(សម្រាប់ខ្លឹមសារពាក់ព័ន្ធ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម http://dzs.customs.gov.cn/…/3995819/ls/3997385/index.html)៕

To Top