ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មនុស្សមួយចំនួនដែលមករកលោក ខឹម វាសនានៅលើភ្នំគូលែន ពេលត្រឡប់ទៅស្រុកកំណើតវិញ នឹងអាចអត់មានកន្លែងរស់នៅ ដោយសារផ្ទះសម្បែង ដីធ្លី លក់ខ្ទេចខ្ទី ដើម្បីយកលុយមករកខឹម វាសនា ។
សម្តេចថា ក្នុងនោះ គ្រួសារខ្លះ មានការខ្វែងគំនិតគ្នា ឈានដល់ការបែកបាក់គ្រួសារ បន្ទាប់ពីចាញ់បោកខឹម វាសនា ។ ចំណុចនេះ សម្តេចបានអំពាវនាវ ឲ្យរួមរស់នៅជាមួយគ្នា ដូចដើមវិញទៅ ហើយអ្នកភូមិ និងអាជ្ញាធរមូលដ្ឋាន ក៏កុំរើសអើង អ្នកមករក ខឹម វាសនា ដែរ ៕
