ព័ត៌មានជាតិ

សម្តេចតេជោ ៖ ខឹម វាសនា សូមបញ្ចប់រឿងហ្នឹងទៅ និងកុំបង្ខាំងពលរដ្ឋ ខណៈសម្តេចនឹង បញ្ចេញរថយន្ត មកទទួលពលរដ្ឋ នៅភ្នំគូលែន ទៅស្រុកកំណើតវិញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសូមឲ្យ លោក ខឹម វាសនា បញ្ចប់រឿងអបិយជំនឿហ្នឹងទៅ ហើយក៏កុំបង្ខាំងពលរដ្ឋដែរ ដោយត្រូវដោះលែង ពួកគាត់ឲ្យមកស្រុកកំណើត វិញមក ។

សម្តេចថា ពោលគឺព្រលែងប្រជាជនតែម្តងទៅ ដូច្នេះសម្តេចក៏អំពាវនាវឲ្យ ពលរដ្ឋនាំគ្នាដើរចេញទៅ ព្រោះសម្តេចថា មានមនុស្សខឹម វាសនា បានខ្ទប់មិនឲ្យពលរដ្ឋចេញ ពីតំបន់ភ្នំគូលែន ។

សម្តេចនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា ក្នុងនោះមានពលរដ្ឋ១៩ខេត្ត បានមករកខឹម វាសនា ។ សម្តេចក៏បានអះអាងថា នឹងឲ្យអាជ្ញាធរខេត្តសៀមរាម បញ្ចេញរថយន្តដឹកជញ្ជូនពលរដ្ឋទៅមូលដ្ឋានរៀងៗខ្លួន៕

To Top