ព័ត៌មានជាតិ

លោក Macron៖ តួគី មិនគួរក្លាយជាប្រទេសតែមួយគត់ដែលអាចពិភាក្សាជាមួយនឹងរុស្សី ឡើយ

បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយប្រសិនបើ បារាំងមិនអាចថែររក្សាទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូបានទេនោះហើយរុស្សីក៏មិនគួរទុកតែតួគីម្នាក់គត់ជាអ្នកដែលត្រូវចរចាជាមួយនោះដែរ។

ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ម្សិលមិញនេះ ផងដែរលោក Macron ក៏បានបញ្ជាក់ដែរថាបារាំង នៅតែមានជំហក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែនហើយក៏បាន អះអាងទៅកាន់ពលរដ្ឋបារាំង ដែរថាសង្គ្រាមនៅអ៊ុយក្រែននឹងអូសបន្លាយយូរថែមទៀត។

លោកបានបញ្ជាក់បែបនេះថា៖ បារាំងនឹងនៅតែបន្តពិភាក្សាជាមួយនឹងរុស្សី និងការសម្របសម្រួលក្នុងនាមជាសម្ព័ន្ធមិត្ត។ ពគយើងនឹងមិនធ្វើអ្វីឲ្យមានភាពខុសឆ្គង ឡើយឬនឹងធ្វើឲ្យខ្លួនឯង ទន់ខ្សោយនោះដែរ។

ចំពោះជំហរបស់បារាំងវិញគឺមិនពាក់ព័ន្ធ និងចូលរួមជាមួយនឹងសង្គ្រាមនៅទីនេះ ឡើយហើយបារាំង ក៏មិនដែលមានផែនការបែបនេះ ដែរថាប៉ុន្តែបារាំង នឹងមិនអនុញ្ញាតិឲ្យ រុស្សីយកឈ្នះសង្គ្រាមនោះដែរដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top