ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣ «៤ កញ្ញា ២០០៩-៤ កញ្ញា ២០២២» នៃថ្ងៃប្រកាសបង្កេីត បញ្ជាការដ្ឋានអង្គរក្ស ។
ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្សបាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេសសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ស្របតាមការអភិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិ៕