ព័ត៌មានជាតិ

អស់ល័ក្ខ! ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការឆបោកលុយជាង ៣ម៉ឺនដុល្លារ តាមរូបភាព នៃការលក់ដុំពេជ្រក្លែងក្លាយ

ភ្នំពេញ ៖ បុរសត្រូវចោទម្នាក់ កាលពីព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការឆបោកចំនួនជាង ៣ម៉ឺនដុល្លារ តាមរយៈការលក់ដុំពេជ្រក្លែងក្លាយ ប្រព្រឹត្តនៅ រាជធានីភ្នំពេញ ។

យោងតាមដីការបស់ចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទរូបនេះមានឈ្មោះ មិត្ត លាប ហៅ វណ្ណៈ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៤ ផ្លូវលេខ១ បុរីលឹមឈាងហាក់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចំណែក ឯជនរងគ្រោះមានឈ្មោះ អ៊ូច វណ្ណា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ ពាណិជ្ជករ។

ជនត្រូវចោទឈ្មោះ មិត្ត លាប ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឆបោក តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្តឹងរបស់ជនរងគ្រោះ៕

ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top