ព័ត៌មានជាតិ

សមាគម កាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៤ ចំនួនជាង៥០០នាក់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មី លើកទី២៤ ចំនួនជាង៥០០នាក់ ខណៈអ្នកចូលរួមសរុបមានចំនួនប្រមាណជាង៦០០នាក់ ស្ថិតនៅអគារG ដឺព្រេមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាព លោកស្រីឧកញ៉ាបណ្ឌិត តាន់ ផល្លី សហស្ថាបនិកា និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា តំណាងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគម កាយឫទ្ធិនារីកម្ពុជា និងមន្ត្រីជាន់ខ្ពស់សមាគម កាយឫទ្ធិនារីកម្ពុជាមួយចំនួនទៀត…។

តាងនាមតំណាងអោយ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រីឧកញ៉ាបណ្ឌិត តាន់ ផល្លី បានសម្ដែងនូវសេចក្ដីសោមន្សរីករាយក្រៃលែង និងសូមស្វាគមន៍ យ៉ាង កក់ក្ដៅដល់សមាជិកា សមាជិកគាំទ្រថ្មី ដែលស្ម័គ្រចិត្ត មកចូលរួម ជាសមាជិក សមាគមកាយ ឫទ្ធិ នារីកម្ពុជា ក្នុងថ្ងៃនេះ។

លោកស្រី បានបញ្ជាក់ថាក្នុងឱកាសនេះផងដែរ សម្ដេចព្រះ មហាក្សត្រី ព្រះវររាជ មាតា ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស សមាគមកាយឫទ្ធិនារីកម្ពុជា តែងតែយកព្រះទ័យ ទុក ដាក់ និងគាំទ្រជានិច្ច នូវសកម្ម ភាព អប់រំក្រៅ ប្រព័ន្ធជូនដល់ កុមារី និងយុវតីក្នុង ប្រទេស តំបន់និងពិភពលោក។

លោកស្រីឧកញ៉ាបណ្ឌិត តាន់ ផល្លី បានថ្លែងអំណរគុណ ដល់គណៈ កម្មា ការ ប្រតិបត្តិថ្មី ដឹកនាំដោយ លោកស្រីបណ្ឌិត ពេជ ចន្ទមុនី្ន ដែលបានខិតខំ អស់ពី កម្លាំងកាយចិត្ត បំពេញ ភារៈកិច្ច តាមគោលការណ៍របស់សមាគមកាយ ឫទ្ធិនារី កម្ពុជា ដើម្បី អភិវឌ្ឍន៍ សមត្ថភាព កុមារី យុវតី ឲ្យក្លាយទៅជាស្រ្ដី ភរិយា ម្ដាយ ដែល ជា ធនធាន ម នុស្ស មាន ប្រយោជន៍ ក្នុងសង្គម និងប្រទេសជាតិ ដើម្បីរួម ចំណែក ក្នុង ការកសាង ការអភិវឌ្ឍន៍ និងថែរក្សាសន្ដិភាព ឲ្យគង់វង្ស ដែលប្រមុខថ្នាក់ ដឹកនាំប្រទេស របស់ យើង បាន នាំយកមក ដោយពុះពារ ឧបសគ្គគ្រប់ បែបយ៉ាង ដើម្បីឲ្យជីវិតរស់នៅរបស់ ប្រជា ជន កម្ពុជាល្អប្រសើរ។ ការបណ្ដុះបណ្ដាល និងអប់រំក្រៅប្រពន័្ធ តាមរយៈ សកម្មភាព ផ្សេងៗជាច្រើន នៅតាមបណ្ដាខេត្ត និងជនបទ ដូចជា បើកវគ្គ បណ្ដុះបណ្កាល ភាសាអង់គ្លេស បង្រៀនពីការបណ្ដុះគ្រាប់ពូជ ការដាំដើមឈើ ការគូរគំនូរផាត់ពណ៍ សិប្បកម្មដោយដៃពីផងដែរ ។ សូមសំដែងនូវការអគុណជាអនេក ដល់សមាជិកា សមាជិកគាំទ្រទាំងអស់ ដែលបានចូលរួមសកម្មភាពផ្សេងៗ ក្នុងសមាគមកាយ ឫទ្ធិនារី កម្ពុជា។ ការចូលរួមរបស់ប្អូនៗ ក្មួយៗ និងចៅៗទាំងអស់ អាចអោយ សមាគមបន្ដបេសកម្ម និងទិសដៅរបស់សមាគមកាយឬទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងមានគោលដៅច្បាស់លាស់របស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាអគ្គស្នងការសមាគម មួយរយៈមកនេះ ឃើញថា សមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចបាននូវវឌ្ឍនភាពការងារ និងសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ បន្ថែមលើនេះ មានប្អូនៗយុវជន-យុវនារីខ្មែរជាច្រើនពាន់នាក់នៅទូទាំងរាជធានី-ខេត្ត បានដាក់ពាក្យស្នើសុំចូលជាសមាជិកភាពនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃនេះ មានការប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មី និងយុវតី មានចំនួនជាង៥០០នាក់ផងដែរ។

To Top