ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស យុវជន ជាប់ចោទម្នាក់ ជាប់គុក៣០ឆ្នាំ ពាក់ព័ន្ធការចាប់រំលោភ ម្តាយមីងបង្កើតខ្លួនឯង រួចសម្លាប់ចោល ដើម្បីបំបិទមាត់

ភ្នំពេញ: យុវជនជាពិរុទ្ធជនម្នាក់ កាលពីព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២នេះ ត្រូវបានតុលាការកំពូល ប្រកាសសាលដីកា និង សម្រេចតម្កល់ ទណ្ឌកម្មគាត់ អស់មួយជីវិត ជាប់ទាក់ទងនឹងការចាក់សម្លាប់ ស្រ្តីវ័យចំណាស់ម្នាក់ ដែលត្រូវជាម្តាយមីងបង្កើត បន្ទាប់ពី គាត់ បានចាប់រំលោភសេពសន្ថវ: ជនរងគ្រោះ បានសម្រេច នៅក្នុងខ្ទមវាលស្រែ រួចហើយ សម្លាប់ជនរងគ្រោះចោល ដើម្បីបំបិទមាត់ និង ដើម្បី កុំអោយជនរងគ្រោះ ប្តឹងប្តឹង ទៅ សមត្ថកិច្ចនគរបាល ប្រព្រឹត្តនៅត្រង់ចំណុចខ្ទមស្រែ ស្ថិតក្នុងភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពី ឆ្នាំ ២០២០។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ទណ្ឌិតរូបនេះ មាន ឈ្មោះម៉ន ម៉ុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធើ្វស្រែ មានទីលំនៅ ភូមិតានី ឃុំ ជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំណែកជនរងគ្រោះ ជាស្ត្រីមេម៉ាយម្នាក់ មានអាយុ៥៧ ឆ្នាំ និង ត្រូវជាម្តាយមីងបង្កើត របស់ជនជាប់ចោទ មានទីលំនៅ នៅភូមិ-ឃុំ-ស្រុក និង ខេត្ត ជាមួយគ្នានឹង ជនជាប់ចោទ។

នៅក្នុងសំណុំរឿងក្តីនេះ ទណ្ឌិត ឈ្មោះ ម៉ន ម៉ុន ត្រូវបានសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬរំលោភសេពសន្ថវៈ » តាមបញ្ញត្តិមាត្រា ២០៥ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ។

គាត់បានប្តឹងឧទ្ធរណ៍ តែតុលាការឧទ្ធរណ៍ បានតម្កល់ទោសគាត់ ដដែល។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត និង សុំតុលាការជាន់ខ្ពស់ បង្អស់នេះ មេត្តា ជួយបន្ធូរបន្ថយទោស ខ្លះៗ ដល់រូបគាត់ផង ពីព្រោះ គាត់នៅក្មេង នៅឡើយនិង ទើបតែប្រព្រឹត្តបទល្មើស ជាលើកដំបូងនៅក្នុងជីវិត តែត្រូវជាប់គុក អស់មួយជីវិត នៅក្នុងពន្ធនាគារ៕

ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top