ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១២ កញ្ញា នេះបានចេញប្រកាសពីការត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកកម្មករ-កម្មការិនី និងប្រជាពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ។
ការចេញត្រៀមរថយន្តក្រុងជិត២០០គ្រឿងនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញបញ្ជាឲ្យបញ្ចេញរថយន្តសម្រាប់ដឹកកម្មករ-កម្មការិនីនិងពលរដ្ឋទៅស្រុកកំណើត ដើម្បីជួយកាត់បន្ថយចំណាយពួកគាត់ ជាពិសេសជៀសវាងកុំឲ្យម្ចាស់រថយន្តឈ្នួល ឬតាក់ស៊ីតម្លើងថ្លៃ៕


