ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យគណបក្សនយោបាយ ផ្សេងទៀត កុំមកចោទប្រកាន់សម្តេចថា យកករណីដោះស្រាយបញ្ហាឲ្យ ប្រជាពលរដ្ឋរុះរើ ចេញពីតំបន់រមណីដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិរុនតាឯក ក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញសំឡេងឆ្នោត ។
សម្តេចថា ប្រយ័ត្នសម្តេចប្រើផ្លូវច្បាប់ ហើយកុំមកចោទថា ជារឿងនយោបាយ។ មិនឲ្យបក្សដទៃយកមកធ្វើជាអាវុធទេ៕